កំណាព្យនេះ និពន្ធដោយៈ
សម្តេចព្រះសង្ឃរាជជោតញ្ញាណោ
ជូន ណាត
ក្រុមយើងអ្នកកាន់សាសនា
ទ្រង់មានឆព្វណ្ណរង្សី
ផ្សាយចេញពីព្រះកាយទ្រង់
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ
កំណើតនៃព្រះរស្មី
ធ្វើទានឥតមានរុញរា
រស្មីពណ៌ខៀវនោះណា
ធ្វើទានដល់ឥន្ទព្រាហ្មណ៍បាត
រស្មីពណ៌លឿងភ្លឺថ្លា
បិទពុធ្ធរូបភ្លឺឳភាស
រស្មីក្រហមនោះណា
បទុមស៊ូប្តូរជីវិត
រស្មីពណ៌សសុទ្ធសាធ
ឳ្យដំរីសសោភា
រស្មីពណ៌ដូចជើងហង្ស
វិជ្ជាធរអារសាច់ប្រាណ
រស្មីពណ៌ផ្លេកពណ្ណរាយ
ឳ្យទានសាច់ឈាមជីវិត
រស្មីខៀវលឿងក្រហម
ត្រូវជាប្រាំមួយប្រការ |
ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
រុងរឿងប្ញទ្ធិរង្គប្រសើរបវរ
ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។
កើតដោយបារមីនៃព្រះភគវា
កាលដែលនៅជាព្រះពោធិសត្វ ។
កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
កាលនៅជាក្សត្រនាមស្រីភិរាស្រ្ត ។
កាលដែលទ្រង់អារសាច់ផែធ្វើមាស
ព្រះឥន្ទជាងមាសទ្រង់វ័យបណ្ឌិត ។
កាលដែលមាតាពស់ខាំស្លាប់ពិត
កាត់បេះដូងបិទធ្វើថ្នាំមាតា ។
កាលដែលព្រះបាទវេសន្តរក្សត្រា
ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញ្ញាណ ។
កាលមាតាទ្រង់យក្ខចាប់យកបាន
ឳ្យយក្ខសាមាន្យស៊ីប្តូរជីវិត ។
កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។
សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ទាំងចាស់កុមារចងចាំទុកអើយ ។
និពន្ធដោយ សម្តេចព្រះសង្ឃរាជ
ជ.ណ.ជោតញ្ញាណោ
|
|
|